កម្មវិធី “ប្រគល់បណ្ណសរសើរដល់និស្សិតឆ្នើម” នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា

វិច្ឆិកា 28, 2024

នាព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា គ.ស.២០២៤ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា(វ.គ.ស.ក.)និង លោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី “ប្រគល់បណ្ណសរសើរដល់និស្សិតឆ្នើម” នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងអបអរសាទរដល់និស្សិតឆ្នើមប្រចាំសាកលវិទ្យាល័យ ដែលបានសិក្សា និងប្រឡងជាប់កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)។ កម្មវិធីនេះមានការចូលរួមពីសាស្រ្តាចារ្យនិងនិស្សិតប្រមាណ៧៥រូប នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា និងបានបញ្ចប់នៅវេលាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពជោគជ័យខ្ពស់។