សិក្ខាសាលា​ពិគ្រោះ​យោបល់​ ​ស្តីពី​ “​ស្តង់​ដា​សវនកម្ម​អន្តរជាតិ​សម្រាប់​សហគ្រាស​មិន​ស្មុគ​ស្មាញ​នៅ​កម្ពុជា​ (​I​S​A​ ​for​ ​L​C​E​)”

សីហា 22, 2024

នៅ​ព្រឹក​ថ្ងៃព្រហស្បត្តិ៍​ ​៣​ ​រោច​ ​ខែ​ស្រាពណ៍​ ​ឆ្នាំ​រោង​ ​ឆស័ក​ ​ព​.​ស​.​២​៥​៦​៨​ ​ត្រូវនឹង​ថ្ងៃ​ទី​២​២​ ​ខែ​សីហា​ ​គ​.​ស​.​២​០​២​៤​ ​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វា​រី​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​រៀបចំ​កម្មវិធី​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ​ស្តីពី​ “​ស្តង់​ដា​សវនកម្ម​អន្តរជាតិ​សម្រាប់​សហគ្រាស​មិន​ស្មុគ​ស្មាញ​នៅ​កម្ពុជា​ (​I​S​A​ ​for​ ​L​C​E​)” ​ក្រោមអធិបតីភាព​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​លោក​ ​ជេន​ ​ផា​ត​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​និង​ជា​វាគ្មិន​កិត្តិយស​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​នៃ​ ​វ​.​គ​.​ស​.​ក​. ​ថ្នាក់​ដឹកនាំ​និង​ម​ន្រ្តី​នៃ​ ​វ​.​គ​.​ស​.​ក​. ​និង​ ​ន​.​គ​.​ស​. ​រួម​ទាំង​តំណាង​មកពី​ក្រុមហ៊ុន​សវនកម្ម​ដែល​ជា​សមាជិក​របស់​ ​វ​.​គ​.​ស​.​ក​. ​សរុប​ជាង​៥​០​រូប​។​ ​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បញ្ជ្រាប​ការយល់​ដឹង​អំពី​ ​ស្តង់​ដា​ ​I​S​A​ ​for​ ​L​C​E​ ​និង​ប្រមូល​ធាតុ​ចូល​ជូន​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​អំពី​លទ្ធភាព​នៃ​ការ​ទទួលយក​ស្តង់​ដា​នេះ​មក​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​ភាព​ជោគជ័យ​នៅ​កម្ពុជា​។​

​សិក្ខាសាលា​នេះ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១​២​និង​០​០​នាទី​រសៀល​ ​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ ​ប្រកបដោយ​ផ្លែផ្កា​ ​និង​សហប្រតិបត្តិការ​ខ្ពស់​។