ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​អន​ឡា​ញ​ ​ស្តីពី​ ​វឌ្ឍនភាព​ការងារ​ក្នុង​ការរៀបចំ​វេទិកា​គណនេយ្យ​ជាតិ​ឆ្នាំ​២​០​២​៤​ ​ក្រោម​ប្រធាន​បទ​ “​តួនាទី​នៃ​គណនេយ្យ​និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​សម្រាប់​ចក្ខុវិស័យ​ ​ឆ្នាំ​២​០​៣​០​”

កក្កដា 3, 2024

​នា​រសៀល​ថ្ងៃពុធ​ ​១​២​រោច​ ​ខែ​ជេស្ឋ​ ​ឆ្នាំ​រោង​ ​ឆស័ក​ ​ព​.​ស​. ​២​៥​៦​៨​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​វេលា​ម៉ោង​ ​២​និង​០​០​នាទី​ ​រសៀល​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​អន​ឡា​ញ​ ​ស្តីពី​ ​វឌ្ឍនភាព​ការងារ​ក្នុង​ការរៀបចំ​វេទិកា​គណនេយ្យ​ជាតិ​ឆ្នាំ​២​០​២​៤​ ​ក្រោម​ប្រធាន​បទ​ “​តួនាទី​នៃ​គណនេយ្យ​និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​សម្រាប់​ចក្ខុវិស័យ​ ​ឆ្នាំ​២​០​៣​០​” ​ក្រោម​ការ​​​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​ ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​ដោយមាន​ការ​សហការ​គាំទ្រ​ ​និង​ចូលរួម​ពី​ ​ថ្នាក់​ដឹកនាំ​ ​និង​ក្រុម​ការងារ​នៃ​ ​ន​.​គ​.​ស​. ​ថ្នាក់​ដឹកនាំ​នៃ​ ​វ​.​គ​.​ស​.​ក​. ​A​C​CA​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​ក្រុមហ៊ុន​ ​D​F​C ​និង​ក្រុមហ៊ុន​ ​Ban​h​j​i​ ​ផង​ដែរ​។