វគ្គតម្រង់ទិសស្តីពី “គន្លឹះដើម្បីក្លាយជាអ្នកជំនាញគណនេយ្យនិងហិរញ្ញវត្ថុ”
នាព្រឹកថ្ងៃសៅរ៍ ៨ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានរៀបចំវគ្គតម្រង់ទិសស្តីពី “គន្លឹះដើម្បីក្លាយជាអ្នកជំនាញគណនេយ្យនិងហិរញ្ញវត្ថុ” សម្រាប់អ្នកចូលរួមប្រមាណ៤៣រូប នៅវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៍ដល់អ្នកចូលរួមដូចជា៖
១. យល់ដឹងបន្ថែមពីគន្លឹះក្នុងការត្រៀមខ្លួនដើម្បីក្លាយទៅជាអ្នកជំនាញគណនេយ្យ និងហិរញ្ញវត្ថុ
២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ
៣. ការជំរុញឱ្យមានការចុះឈ្មោះចូលរៀន និងប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ។
បន្ថែមពីនេះ លោកនាយកផ្នែកអប់រំ ក៏បានចូលរួមអបអរនិងថតរូបអនុស្សាវរីយជាមួយសិក្ខាកាមដែលបញ្ចប់ថ្នាក់TQ1ផងដែរ។
កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោងង១១និង០០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។