កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

មិថុនា 25, 2024

​នា​ព្រឹក​ថ្ងៃអង្គារ​ ​៤​ ​រោច​ ​ខែ​ជេស្ឋ​ ​ឆ្នាំ​រោង​ ​ឆស័ក​ ​ព​.​ស​. ​២​៥​៦​៨​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៥​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៤​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​អញ្ជើញ​ចូលរួម​ ​និង​ធ្វើ​បទ​បង្ហាញ​ក្នុង​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​ច្បាប់​ស្តីពី​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​” ​ជូន​សា​ស្រ្តាចារ្យ ​និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ពាណិជ្ជ​សា​ស្រ្ត អេ​ស៊ី​លីដា​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ដើម្បី​ប​ញ្រ្ជា​ប​ការយល់​ដឹង​បន្ថែម​នូវ​ការ​អនុវត្ត​កាតព្វកិច្ច​ជា​សារវន្ត​ចំនួន​បី​រួម​មាន​៖​

-​ការ​កាន់​បញ្ជី​គណនេយ្យ​បាន​ត្រឹមត្រូវ​

-​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ស្របតាម​ស្តង់​ដា​គណនេយ្យ​

-​កា​រដាក់​របាយការណ៍​ហិរញ្ញវត្ថុ​ឱ្យ​រង​សវនកម្ម​ឯករាជ្យ​ ​អនុលោម​តាមច្បាប់​ស្តីពី​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ជាធរមាន​។​

​សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​សាស្ត្រាចារ្យ​ ​និង​និស្សិត​ ​សរុប​ ​២​០​០​រូប​នៅ​សាល​ប្រជុំ​នៃ​សាខា​សាកលវិទ្យាល័យ​ពាណិជ្ជ​សា​ស្រ្ត អេ​ស៊ី​លីដា​ ​។