កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈលើ សេចក្តីព្រាងប្រកាសស្តីពី “ការគ្រប់គ្រងគុណភាពសវនកម្ម និងការអះអាង”
នាព្រឹកថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងលោក ហុង ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈលើ សេចក្តីព្រាងប្រកាសស្តីពី “ការគ្រប់គ្រងគុណភាពសវនកម្ម និងការអះអាង” ក្រោមអធិបតីភាព លោក ជេន ផាត អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម។
គោលបំណងនៃកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងដើម្បីទទួលបាននូវធាតុចូល អនុសាសន៍ឬសំណូមពរនានាដើម្បីស្ថាបនាសេចក្តីព្រាងនេះឱ្យកាន់តែល្អប្រសើរ។
កម្មវិធីប្រជុំពិគ្រោះយោបល់នេះ មានការចូលរួមពីតំណាងក្រុមហ៊ុនគណនេយ្យនិងសវនមកម្ម ស្ថាប័នជាតិនិងអន្តរជាតិ រួមទាំងសាធារណជន សរុប៩២នាក់ នៅអាគារ ៣៤៥។