កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន AFA (ASEAN Federation of Accountants) លើកទី១៣៧ និងសន្និសីទ AFA លើកទី២៣ ដែលប្រព្រឹត្តទៅនៅ Icon Siam នាប្រទេសថៃ

វិច្ឆិកា 24, 2023

​នា​ថ្ងៃសុក្រ​ ​១​២​ ​កើត​ ​ដល់​ថ្ងៃអាទិត្យ​ ​១​៤​ ​កើត​ ​ខែ​កត្តិក​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៤​ ​ដល់​ថ្ងៃ​ទី​២​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​និង​ ​លោក​ ​អុឹង​ ​គឹម​សុភ័ក្ត្រា ​ប្រធានគណៈកម្មការ​បច្ចេកទេស​ ​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​នៃ​សហ​ព័ន្ធ​គណនេយ្យករ​អា​ស៊ាន​ ​A​F​A​ (​A​SEA​N ​Federation​ o​f​ ​Accountant​s) ​លើក​ទី​១​៣​៧​ ​និង​សន្និសីទ​ ​A​F​A​ ​លើក​ទី​២​៣​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ ​Icon​ S​i​am​ ​នា​ប្រទេស​ថៃ​។​ ​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ ​និង​តំណាង​ស្ថាប័ន​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​ក្នុង​តំបន់​អា​ស៊ាន​ជាច្រើន​រូប​។​ ​កិច្ចប្រជុំ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​នៃ​វិ​ស​័​យ​គណនេយ្យ​និង​សវនកម្ម​ ​និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ស្ថាប័ន​វិជ្ជាជីវៈ​ក្នុង​តំបន់​ផង​ដែរ​។​ ​បន្ថែម​ពីលើ​នេះ​ ​កិច្ចប្រជុំ​ក៏បាន​ផ្តល់​ជា​ធាតុ​ចូល​សំខាន់​ៗ​ ​និង​ទិសដៅ​ជាច្រើន​សម្រាប់​ ​A​F​A​ ​ក៏ដូចជា​ ​វ​.​គ​.​ស​.​ក​. ​ក្នុង​ការ​កសាង​នូវ​យុទ្ធ​សា​ស្រ្ត​របស់​ខ្លួន​ឱ្យ​ស្របតាម​យុទ្ធ​សា​ស្រ្ត​តំបន់​និង​ពិភពលោក​។​ ​កិច្ចប្រជុំ​បាន​បញ្ចប់​ដោយ​ភាព​ស្និទ្ធស្នាល​ ​និង​រីករាយ​យ៉ាង​ក្រៃលែង​។​ ​ឆ្លៀតពេល​ក្នុង​បេ​សកម្ម​នៅ​ប្រទេស​ថៃ​ ​នា​ថ្ងៃអាទិត្យ​ ​១​៤​ ​កើត​ ​ខែ​កត្តិក​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៦​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​ផង​ដែរ​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​និង​លោក​ ​អុឹង​ ​គឹម​សុភ័ក្ត្រា ​ប្រធានគណៈកម្មការ​បច្ចេកទេស​ ​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​បាន​ជួបពិភាក្សា​ជាមួយ​ ​តំណាង​នៃ​គណនេយ្យករ​អន្តរជាតិ​ ​International​ ​Federation​ o​f​ ​Accountant​s (​IF​A​C) ​និង​ ​A​C​CA​ ​ដើម្បី​ពិគ្រោះ​យោបល់​លើ​ពាក្យ​ស្នើសុំ​ក្នុង​ការ​ក្លាយទៅជា​សមាជិក​ពេញ​សិទ្ធ​របស់​ ​IF​A​C ​និង​ពិភាក្សា​លម្អិត​ទៅលើ​លក្ខខណ្ឌ​បន្ថែម​ដែល​ត្រូវ​អនុវត្ត​ជូន​ដល់​ ​IF​A​C ​នៅ​សណ្ឋាគារ​ ​Mill​e​nn​i​u​m​ ​Hilt​on ​ប្រទេស​ថៃ​។​ ​កិច្ចពិភាក្សា​ត្រូវ​បាន​បញ្ចប់​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​រឹង​មាំ​។​